• ភាសាខ្មែរ
  (+855) 99 487 022 សង្រ្គោះបន្ទាន់ ​,  (+855)​​ 76 329 9012 Hotline
HealthFlex

មន្ទីរពេទ្យព្រះអង្គឌួង

×
  • ទំព័រដើម
  • អំពីមន្ទីរពេទ្យ
    • ប្រវត្តិមន្ទីរពេទ្យ
    • ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ
    • មន្រ្តី និងបុគ្គលិកពេទ្យ
    • ឱកាសការងារ
  • សកម្មភាព
    • កិច្ចប្រជុំ
    • សិក្ខាសាលា
    • វគ្គបណ្តុះបណ្តាល
    • ការងារសហគមន៍
  • ផ្នែកពិនិត្យ​ និងព្យាបាល
    • ផ្នែកជំងឺសើស្បែក និងកាមរោគ
    • ផ្នែកជំងឺបេះដូង
    • ផ្នែកជំងឺក្រពេញអរម៉ូន និងទឹកនោមផ្អែម
    • ផ្នែកជំងឺតម្រងនោម
    • ផ្នែកវេជ្ជសាស្រ្តទូទៅ និងជំងឺសន្លាក់
    • ផ្នែកប្រព័ន្ធប្រសាទ និងខួរក្បាល
    • ផ្នែកជំងឺសួត
    • ផ្នែកកុមារ និងទារក
    • ផ្នែកជំងឺវះកាត់ទូទៅ
    • ផ្នែកវះកាត់មុខ-មាត់ និងឆ្គឹងថ្គាម និងជំងឺមាត់ធ្មេញ
    • ផ្នែកមន្ទីរពិសោធន៍
  • ឯកសារ និងព័ត៌មាន
    • ឯកសារ
    • ចំណេះដឹងទូទៅ
    • ព័ត៌មាន
  • ទំនាក់ទំនង

មន្ទីរពេទ្យព្រះអង្គឌួង ចុះពិនិត្យសុខភាពភ្នែក និងចែកវ៉ែនតាដោយឥគិតថ្លៃជូនពលរដ្ឋជាង១,២០០នាក់ ក្នុងស្រុកគិរីវង់ ខេត្តតាកែវ

23/02/2026Social Activities

មន្ទីរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល បានដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យសុខភាពភ្នែក ផ្តល់ថ្នាំបន្តក់ភ្នែក និងចែកវ៉ែនតា ដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ។ យោងតាមរបាយការណ៍ពី លោកស្រីសាស្ត្រាចារ្យ ជំនួយ ជុកម៉ុល កុសុម៉ា នាយិការង មន្ទីរពេទ្យ ព្រះអង្គឌួង បងប្អូនប្រជាពលរដ្ឋ មកទទួលការព្យាបាល សរុប ជាង ១២០០ នាក់ ក្នុងនោះ អ្នកត្រូវប្រើប្រាស់វែនតា មាន ៩២៣ នាក់ និង បញ្ជូនមកវះកាត់ ១១៩ នាក់ ។
—————————
ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២៦នេះ នៅក្នុងមនី្ទរពេទ្យបង្អែកគិរីវង់ ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ រង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង រួមដំណើរដោយលោក នង ម៉ានិត នាយករងមន្ទីរពេទ្យព្រះអង្គឌួង លោកស្រីសាស្ត្រាចារ្យជំនួយ ជុកម៉ុល កុសុម៉ា នាយិការងមន្ទីរពេទ្យព្រះអង្គឌួង លោកឱសថការី ផាន់ វ៉ាន់ ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ តំណាងលោក បាក់ តូក្យូ នាយកប្រចាំប្រទេស នៃមូលនិធិហ្រេ្វដហូឡូ(The Fred Hollows Foundation) និងលោកអភិបាលស្រុកគិរីវង់ ប្រជាពលរដ្ឋជាច្រើនទៀត។


លោកសាស្ត្រាចារ្យ រង លូ លីឃាង បានលើកឡើងថា ការចុះពិនិត្យសុខភាពភ្នែកនាពេលនេះក្នុងគោលបំណងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សុខភាពភ្នែករបស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋយើងឱ្យបានល្អប្រសើរ ព្រោះថាសុខភាពភ្នែក មានសារសំខាន់ណាស់ក្នុងការរស់នៅប្រចាំថ្ងៃ។ ដូចនេះការព្យាបាលភ្នែកឱ្យបានត្រឹមត្រូវ និងសុក្រឹតដោយក្រុមគ្រូពេទ្យជំនាញ នឹងជួយធ្វើឱ្យភ្នែករបស់បងប្អូនមានសុខភាពល្អ។ ជាមួយគ្នានោះការចុះពិនិត្យភ្នែកនេះ មន្ទីរពេទ្យព្រះអង្គឌួង សហការជាមួយមូលនិធិ ហ្វ្រេដហូឡូ និង មូលនិធិ វ័ន សាញ និង Bloomberg Philanthropies និង Vision Initiative ។ ក្នុងនោះមូលនិធិ វ័ន សាញ ចែកវ៉ែនតា ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅពេលគ្រូពេទ្យជំនាញពិនិត្យឃើញថាមានបញ្ហាគំហើញដែលតម្រូវឱ្យពាក់វ៉ែនតា ដើម្បីធ្វើឱ្យភ្នែកបានល្អប្រសើរ។
ចំណែកលោកឱសថការី ផាន់ វ៉ាន់ លោកអភិបាលស្រុក រួមនិងប្រជាពលរដ្ឋ បានលើកឡើងរួមគ្នាថា កម្មវិធីចុះពិនិត្យសុខភាពភ្នែក និងចែកវ៉ែនតាដោយឥគិតថ្លៃជូនពលរដ្ឋក្នុងស្រុកគិរីវង់ ខេត្តតាកែវ ជាកម្មវិធីមួយដែលប្រជាពលរដ្ឋកំពុងត្រូវការ។ ដូច្នេះសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់លោកសាស្រ្តាចារ្យ រង លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង និងសហការី សកម្មភាពថ្ងៃនេះ គឺជាលើកទី២ហើយ ដោយលើកទី១ នៅស្រុកកោះអណ្តែត សង្ឃឹមថានិងមានលើកទី៣ និងទី៤បន្តទៀត។
ជាចុងក្រោយតំណាងលោក បាក់ តូក្យូ នាយកប្រចាំប្រទេស នៃមូលនិធិហ្រេ្វដហូឡូ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាភ្នែក ទាក់ទងទៅនឹងជំងឺភ្នែកនេះ សូមទៅជួបជាមួយគ្រូពេទ្យជំនាញ សូមកុំព្យាបាលភ្នែកទៅតាមប្រព័ន្ធផ្សព្វផ្សាយ តាមFacebook ឬក៏Tik Tok សុំមេត្តាកុំព្យាយាមធ្វើការព្យាបាលដោយខ្លួនឯង ឬក៏ប្រព័ន្ធផ្សព្វផ្សាយតាមបណ្តាញសង្គមនានា ដែលមិនមានប្រភពច្បាស់លាស់ សូមអញ្ជើញមកជួបជាមួយគ្រូពេទ្យជំនាញ ក្នុងមនី្ទរពេទ្យបង្អែកគិរីវង់ ឬមនី្ទរពេទ្យបង្អែកខេត្តតាកែវ ឬក៏ទៅមនី្ទរពេទ្យព្រះអង្គឌួង ថ្នាក់ជាតិក៏បាន៕

 

Recent Posts

  • ជំងឺកៀបសរសៃវិញ្ញាណកដៃ (Carpal Tunnel Syndrome)
  • ជំងឺផ្សិតត្រចៀក (Otomycosis)
  • លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានអញ្ជើញចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពនៃការផ្តល់សេវាសុខាភិបាល នៅមន្ទីរពេទ្យព្រះអង្គឌួង
  • កាថែទាំសុខភាពមាតា និងទារក ក្រោយពេលសម្រាល
  • ក្លិនមាត់មិនល្អ ដោយសារសាច់បំពង់ក សាច់បំពង់កគឺជាអ្វី?

Categories

  • Educational
  • News
  • Social Activities
  • កិច្ចប្រជុំ
  • វគ្គបណ្តុះបណ្តាល

Archives

  • ខែ​មិថុនា 2026
  • ខែ​ឧសភា 2026
  • ខែ​មេសា 2026
  • ខែ​កុម្ភៈ 2026
  • ខែ​មករា 2026

Calendar

ខែ​កុម្ភៈ 2026
ច អ ព ព្រ សុ ស អា
 1
2345678
9101112131415
16171819202122
232425262728  
« មករា   មេសា »

មន្ទីរពេទ្យបានកសាងឡើងក្នុងឆ្នាំ១៩១០ នាសម័យអាណានិគមនិយមបារាំង ដែលមានឈ្មោះ “មន្ទីរឱសថព្រះអង្គឌួង” នៅឆ្នាំ១៩៨១ ជាមន្ទីរពេទ្យក្រសួងសង្គមកិច្ចនិងជីវភាព ហើយនៅចុងឆ្នាំ១៩៨១ បានប្តូរឈ្មោះជាមន្ទីរពេទ្យ ២ធ្នូ នៅឆ្នាំ ១៩៩៥ បានប្តូរឈ្មោះមកជាមន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យព្រះអង្គឌួងជាមន្ទីរពេទ្យថ្នាក់ជាតិ ដែលបានប្រែក្លាយជា គ្រឹះស្ថានសាធារណៈរដ្ឋបាលនៅថ្ងៃទី០១ ខែវិច្ចិកា ឆ្នាំ​២០១២

(+855)76 32 99 012

info@padh.gov.kh

#118, Corner kramoun Sad (St. 114) And Preah Norodom Blvd , Phnom Penh

Copyright ©2026 all rights reserved
Designed by BizBuildTec