ផ្នែកជំងឺសើស្បែក និងកាមរោគ

១. ទិដ្ឋភាពទូទៅ

សេវាផ្នែកសើស្បែកនៅមន្ទីរពេទ្យព្រះអង្គឌួង គឺជាផ្នែកមួយនៃមន្ទីរពេទ្យជាតិ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល។ ផ្នែកនេះមានផ្តល់សេវា ពិនិត្យ ធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងបង្ការ ជំងឺស្បែកទូទៅ និងកាមរោគ។​ អ្នកជំងឺទទួលបាននូវការព្យាបាលដោយក្រុមគ្រូពេទ្យជំនាញដែលទទួការបណ្តុះបណ្តាលនៅក្នុងស្រុកនិងក្រៅ

ប្រទេស ដោយប្រើប្រាស់ចំណេះជំនាញ បច្ចេកទេសវេជ្ជសាស្រ្តទំនើប ដោយគោរពតាមគោលការណ៌ណែនាំ វេជ្ជសាស្រ្តជាតិ និងក្រមសីលធម៌ វិជ្ជាជីវះ ដើម្បីធានាអោយអ្នកជំងឺទទួលបានការថែទាំប្រកបដោយគុណភាពខ្ពស់ និងសុវត្ថិភាព។

២. មានសេវាពិនិត្យ និង ព្យាបាលជំងឺសើស្បែកទូទៅគ្រប់ប្រភេទ
  • ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺស្បែក ដោយផ្អែកលើការពិនិត្យគ្លីនិក រៀបចំផែនការព្យាបាលសមស្របនិងមានប្រសិទ្ធភាពសំរាប់អ្នកជំងឺ។
    • កើតមុនលើមុខ ខ្នង និងស្នាមមុន
    • មុខជាំ និងមុខក្រហម
    • សក់ជ្រុះ អង្កែក្បាល
    • ស្បែកអាលែហ្សីគ្រប់ប្រភេទ
    • តាអក
    • ប្រទាលត្រអាក
  • ជំងឺសើស្បែកដែលបង្កដោយមេរោគ
    • វីរុស បាក់តេរី
    • ផ្សិត ប៉ារ៉ាស៊ីត​
    • ផ្សិតក្រចក
    • កើតឬសស្បែក
  • ជំងឺកាមរោគគ្រប់ប្រភេទ
    • ជំងឺពងបែកនៅលើប្រដាប់ភេទ
    • ជំងឺប្រមេះទឹកបាយ ទឹកថ្លា ជំងឺស្វាយ