សូមគោរពជម្រាបសួរពុកម៉ែ បងប្អូនប្រជាពលរដ្ឋទាំងអស់!
ក្នុងនាមជានាយកមន្ទីរពេទ្យព្រះអង្គឌួង ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយយ៉ាងខ្លាំងក្នុងការស្វាគមន៍ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលមកកាន់គេហទំព័រផ្លូវការរបស់មន្ទីរពេទ្យព្រះអង្គឌួង។ គេហទំព័រនេះ ត្រូវបានបង្កើតឡើងដើម្បីផ្តល់ព័ត៌មានដល់សាធារណជនអំពីសេវាសុខាភិបាល កម្មវិធី និងសកម្មភាពនានារបស់មន្ទីរពេទ្យ ដែលមានគោលបំណងចម្បងក្នុងការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព ប្រសិទ្ធិភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ចំពោះពុកម៉ែ បងប្អូន ប្រជាពលរដ្ឋទាំងអស់។
មន្ទីរពេទ្យព្រះអង្គឌួង មានបេសកកម្មក្នុងការផ្តល់សេវាសុខាភិបាលដែលមានគុណភាពខ្ពស់ តាមបច្ចេកវិទ្យាទំនើប ដោយមានក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលដែលមានជំនាញខ្ពស់ មានភាពស្មោះត្រង់ ក្រមសីលធម៌ និងឆាប់រហ័សក្នុងការព្យាលបាល និងថែទាំអ្នកជំងឺ។ យើងខ្ញុំខិតខំធ្វើការយ៉ាងឧស្សាហ៍ព្យាយាម ដើម្បីធានាថា អ្នកជំងឺនិងគ្រួសារ ទទួលបានការការព្យាបាល និងថែទាំដោយភាពកក់ក្ដៅ និងមានសុវត្ថិភាព។
ខ្ញុំសូមអំពាវនាវអោយសាធារណជនទាំងអស់ ប្រើគេហទំព័រនេះជាជម្រើសមួយសម្រាប់ស្វែងយល់អំពីសេវាកម្ម ពត៌មាន និងការចូលរួមសកម្មភាពសុខាភិបាលជាបន្តបន្ទាប់ជាមួយមន្ទីរពេទ្យព្រះអង្គឌួង។ ការគាំទ្រ និងការជឿទុកចិត្តរបស់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋទាំងអស់ គឺជាចំណុចសំខាន់បំផុត ដែលជំរុញឱ្យយើងបន្តអភិវឌ្ឍន៍សេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើង។
សូមអរគុណចំពោះការចូលមកកាន់គេហទំព័ររបស់យើង ហើយសូមអរគុណចំពោះការគាំទ្រពុកម៉ែ បងប្អូន ប្រជាពលរដ្ឋទាំងអស់ ចំពោះមន្ទីរពេទ្យព្រះអង្គឌួង។
សូមគោរពជូនពរឱ្យពុកម៉ែ បងប្អូន ប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។
សាស្ត្រាចារ្យរង លូ លីឃាង
នាយកមន្ទីរពេទ្យព្រះអង្គឌួង






