ផ្នែកជំងឺតម្រងនោម ផ្តល់សេវាពិនិត្យ វិនិច្ឆ័យ ព្យាបាល និងតាមដានជំងឺដែលពាក់ព័ន្ធនឹងជំងឺតម្រងនោម និងជំងឺរ៉ាំរ៉ៃផ្សេងៗសម្រាប់អ្នកជំងឺពេញវ័យ។ ក្រុមគ្រូពេទ្យឯកទេសតម្រងនោមរបស់យើងខ្ញុំ សុទ្ធតែបានបញ្ចប់ការសិក្សាវេជ្ជសាស្ត្រនៅស្ថាប័នវេជ្ជសាស្ត្រជាតិកម្ពុជា ហើយបានបន្តទទួលការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពវិជ្ជាជីវៈទាំងក្នុង និងក្រៅប្រទេស ដូចជា ប្រទេសបារាំង និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រអន្តរជាតិផ្សេងៗ។ ការបណ្តុះបណ្តាលទាំងនេះ បានជួយពង្រឹងជំនាញក្នុងការវិនិច្ឆ័យ ការព្យាបាល និងការប្រើប្រាស់បច្ចេកទេសទំនើប ដើម្បីផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព ។ យើងខ្ញុំមានឯកទេសផ្តោតលើការព្យាបាលជំងឺទាក់ទងនឹងតម្រងនោមដូចជា ជំងឺខ្សោយតម្រងនោមស្រួចស្រាវ (Acute kidney injury) ជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ (Chronic kidney disease) ជំងឺទឹកនោមប្រៃ (Nephrotic syndrome) ជំងឺរលាកផ្លូវបង្ហួរនោម (Urinary tract infection) ជំងឺនោមញឹកទាក់ទងនឹងការបញ្ជារប្លោកនោម (Overeactive bladder) ការលាងឈាម (Dialysis) ជំងឺទាក់ទងនឹងប្រព័ន្ធភាពសាំ ជំងឺរ៉ាំរ៉ៃ និងកម្ររ (Autoimmune disease) ។ល។

