ផ្នែកប្រព័ន្ធប្រសាទនិងខួរក្បាល ផ្តល់សេវាពិនិត្យ វិនិច្ឆ័យ ព្យាបាល និងតាមដានជំងឺដែលពាក់ព័ន្ធនឹងខួរក្បាល ខួរឆ្អឹងខ្នង និងសរសៃវិញ្ញាណសើរៗ។ ក្រុមគ្រូពេទ្យឯកទេសផ្នែកប្រព័ន្ធប្រសាទនិងខួរក្បាល សុទ្ធតែបានបញ្ចប់ការសិក្សាវេជ្ជសាស្ត្រទាំងនៅក្នុងប្រទេស និងពីប្រទេសបារាំង ព្រមទាំងបានទទួលការបណ្តុះបណ្តាលជំនាញពីប្រទេសអន្តរជាតិផ្សេងៗថែមទៀត។ ផ្នែកប្រព័ន្ធប្រសាទនិងខួរក្បាល មានឯកទេសពិសេស លើជំងឺសរសៃឈាមខួរក្បាល (Cerebrovascular diseases) បណ្តុំជំងឺឈឺក្បាលនិងប្រកាំង (Migraine and headache syndromes) ជំងឺប្រកាច់អេពីឡិបស៊ី (Epilepsy) ជំងឺប៉ាគីនសុន (Parkinson disease) ជំងឺចលនាមិនប្រក្រតី (Movement disorders) ជំងឺខ្សោយសាច់ដុំ (Myasthenia gravis) និងជំងឺប្រព័ន្ធប្រសាទផ្សេងៗទៀត។ ជាមួយគ្នានេះផងដែរ យើងខ្ញុំក៏ផ្តល់សេវាវិនិច្ឆ័យ និងអន្តរាគមន៍ពាក់ព័ន្ធនឹងការឈឺចាប់រ៉ាំរ៉ៃ ដោយប្រើបច្ចេកទេសចាក់ប្រភេទថ្នាំ Steroid និងការចាក់ពន្លារសាច់ដុំដែលកន្ត្រាក់រឹងដោយប្រើប្រភេទថ្នាំ Botulinum។

