• ភាសាខ្មែរ
  (+855) 99 487 022 សង្រ្គោះបន្ទាន់ ​,  (+855)​​ 76 329 9012 Hotline
HealthFlex

មន្ទីរពេទ្យព្រះអង្គឌួង

×
  • ទំព័រដើម
  • អំពីមន្ទីរពេទ្យ
    • ប្រវត្តិមន្ទីរពេទ្យ
    • ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ
    • មន្រ្តី និងបុគ្គលិកពេទ្យ
    • ឱកាសការងារ
  • សកម្មភាព
    • កិច្ចប្រជុំ
    • សិក្ខាសាលា
    • វគ្គបណ្តុះបណ្តាល
    • ការងារសហគមន៍
  • ផ្នែកពិនិត្យ​ និងព្យាបាល
    • ផ្នែកជំងឺសើស្បែក និងកាមរោគ
    • ផ្នែកជំងឺបេះដូង
    • ផ្នែកជំងឺក្រពេញអរម៉ូន និងទឹកនោមផ្អែម
    • ផ្នែកជំងឺតម្រងនោម
    • ផ្នែកវេជ្ជសាស្រ្តទូទៅ និងជំងឺសន្លាក់
    • ផ្នែកប្រព័ន្ធប្រសាទ និងខួរក្បាល
    • ផ្នែកជំងឺសួត
    • ផ្នែកកុមារ និងទារក
    • ផ្នែកជំងឺវះកាត់ទូទៅ
    • ផ្នែកវះកាត់មុខ-មាត់ និងឆ្គឹងថ្គាម និងជំងឺមាត់ធ្មេញ
    • ផ្នែកមន្ទីរពិសោធន៍
  • ឯកសារ និងព័ត៌មាន
    • ឯកសារ
    • ចំណេះដឹងទូទៅ
    • ព័ត៌មាន
  • ទំនាក់ទំនង

កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យព្រះអង្គឌួង លើកទី៤ អាណត្តិទី២ ឆ្នាំ២០២៥

23/02/2026កិច្ចប្រជុំ

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យព្រះអង្គឌួង លើកទី៤ អាណត្តិទី២ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យព្រះអង្គឌួង។
កិច្ចប្រជុំនេះ មានរបៀបវារៈដូចខាងក្រោម៖
១- សំណើសុំពិនិត្យ និងអនុម័តលើរបាយការណ៍ចំណូលចំណាយប្រចាំត្រីមាសទី៤ ឆមាសទី២ និងប្រចាំឆ្នាំ២០២៥
២- សំណើសុំពិនិត្យ និងអនុម័តលើរបាយការណ៍អនុវត្តកិច្ចលទ្ធកម្មសាធារណៈប្រចាំត្រីមាសទី៤ ឆមាសទី២ ប្រចាំឆ្នាំ២០២៥ និងលើការតែងតាំងសមាសភាពគណៈកម្មាធិការលទ្ធកម្មថ្មី និងអង្គភាពលទ្ធកម្មថ្មី
៣- សំណើសុំពិនិត្យ និងអនុម័តលើរបាយការណ៍សមិទ្ធកម្មតាមកម្មវិធី អនុកម្មវិធីចង្កោមសម្មភាព ប្រចាំឆមាសទី២ ឆ្នាំ២០២៥
៤- ពិភាក្សាការងារផ្សេងៗ។
ជាកិច្ចចាប់ផ្តើម លោកជំទាវសាស្ត្រាចារ្យប្រធានអង្គប្រជុំ បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់សមាជិក សមាជិកាទាំងអស់ និងបានអនុញ្ញាតឱ្យអង្គប្រជុំពិនិត្យ ពិភាក្សា និងអនុម័ត តាមខ្លឹមសាររបៀបវារៈដែលបានជម្រាបជូនខាងលើ។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវសាស្ត្រាចារ្យរដ្ឋលេខាធិការ បានមានមតិសរុបរួម និងផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីឱ្យមន្ទីរពេទ្យព្រះអង្គឌួង បន្តការលើកកម្ពស់គុណភាពសេវា ការព្យាបាល និងការថែទាំឱ្យកាន់តែល្អប្រសើរឡើង ដូចខាងក្រោម៖
– ការផ្តោតលើគុណភាពសេវាសុខាភិបាល ដោយលើកកម្ពស់សុវត្ថិភាពអ្នកជំងឺ ការថែទាំយ៉ាងយកចិត្តទុកដាក់ និងការពេញចិត្តរបស់បងប្អូនប្រជាពលរដ្ឋ
– ការពង្រឹងសមត្ថភាពធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលជាបន្តបន្ទាប់ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ និងការលើកទឹកចិត្តបុគ្គលិក
– ការរៀបចំផែនការយុទ្ធសាស្ត្រផ្សេងៗឱ្យមានភាពច្បាស់លាស់ ស្របតាមគោលនយោបាយក្រសួងសុខាភិបាល និងទិសដៅអភិវឌ្ឍរបស់រាជរដ្ឋាភិបាល
-​ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីគាំទ្រការអភិវឌ្ឍបច្ចេកទេស និងធនធាន។

Recent Posts

  • ជំងឺកៀបសរសៃវិញ្ញាណកដៃ (Carpal Tunnel Syndrome)
  • ជំងឺផ្សិតត្រចៀក (Otomycosis)
  • លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានអញ្ជើញចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពនៃការផ្តល់សេវាសុខាភិបាល នៅមន្ទីរពេទ្យព្រះអង្គឌួង
  • កាថែទាំសុខភាពមាតា និងទារក ក្រោយពេលសម្រាល
  • ក្លិនមាត់មិនល្អ ដោយសារសាច់បំពង់ក សាច់បំពង់កគឺជាអ្វី?

Categories

  • Educational
  • News
  • Social Activities
  • កិច្ចប្រជុំ
  • វគ្គបណ្តុះបណ្តាល

Archives

  • ខែ​មិថុនា 2026
  • ខែ​ឧសភា 2026
  • ខែ​មេសា 2026
  • ខែ​កុម្ភៈ 2026
  • ខែ​មករា 2026

Calendar

ខែ​កុម្ភៈ 2026
ច អ ព ព្រ សុ ស អា
 1
2345678
9101112131415
16171819202122
232425262728  
« មករា   មេសា »

មន្ទីរពេទ្យបានកសាងឡើងក្នុងឆ្នាំ១៩១០ នាសម័យអាណានិគមនិយមបារាំង ដែលមានឈ្មោះ “មន្ទីរឱសថព្រះអង្គឌួង” នៅឆ្នាំ១៩៨១ ជាមន្ទីរពេទ្យក្រសួងសង្គមកិច្ចនិងជីវភាព ហើយនៅចុងឆ្នាំ១៩៨១ បានប្តូរឈ្មោះជាមន្ទីរពេទ្យ ២ធ្នូ នៅឆ្នាំ ១៩៩៥ បានប្តូរឈ្មោះមកជាមន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យព្រះអង្គឌួងជាមន្ទីរពេទ្យថ្នាក់ជាតិ ដែលបានប្រែក្លាយជា គ្រឹះស្ថានសាធារណៈរដ្ឋបាលនៅថ្ងៃទី០១ ខែវិច្ចិកា ឆ្នាំ​២០១២

(+855)76 32 99 012

info@padh.gov.kh

#118, Corner kramoun Sad (St. 114) And Preah Norodom Blvd , Phnom Penh

Copyright ©2026 all rights reserved
Designed by BizBuildTec