ជំងឺកៀបសរសៃវិញ្ញាណកដៃ (Carpal Tunnel Syndrome)
01/06/2026Educational
និយមន័យ៖
• ជាជំងឺស្លឹកស្រពន់បាតដៃរ៉ាំរ៉ៃមួយ ដែលបណ្តាលមកពីការគៀបសរសៃវិញ្ញាណ (Median Nerve)
រោគសញ្ញា៖
• ស្លឹកស្រពន់ ក្រហាយបាតដៃខ្លាំង ពេលយប់ ឬពេលព្រឹក
• ឈឺចាប់ស្លឹកនៅម្រាមដៃទី១ ទី២ និងទី៣ ខ្លាំងជាងគេ
• ជួនកាលឈឺចាក់ពីបាតដៃមកកំភួនដៃ
• ស្វិតសាច់ដុំបាតដៃក្នុងករណីរ៉ាំរ៉ៃ
មូលហេតុ និងកត្តាប្រឈម៖
• មានប្រវត្តិគ្រោះថ្នាក់ត្រូវកដៃ
• មានផ្ទៃពោះ
• ជំងឺទឹកនោមផ្អែម
• ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ (Rheumatoid arthritis)
• ជំងឺធាត់ (Obesity)
• ការងារដែលប្រើប្រាស់ កដៃ ច្រើន
ការធ្វើរោគវិនិច្ឆ័យ៖
• ការធ្វើតេស្តដោយគ្រូពេទ្យជំនាញ (Tinel test and Phalen test)
• ការពិនិត្យអេកូសាស្ត្រ
• MRI ឬ Electromyography
ការព្យាបាល៖
• ការកែប្រែសកម្មភាពប្រចាំថ្ងៃ ឫនៅកន្លែងធ្វើការ
• ការពាក់រណបដៃពេលយប់ (Night Splint)
• ការព្យាបាលដោយចលនា
• ការចាក់ថ្នាំ (Corticosteroid Injection)
• ការវះកាត់ចោះបន្ធូរ ការគៀបសរសៃ
សម្គាល់៖ សូមពិនិត្យជាមួយគ្រូពេទ្យជំនាញដើម្បីបញ្ជាក់រោគវិនិច្ឆ័យ
