កាថែទាំសុខភាពមាតា និងទារក ក្រោយពេលសម្រាល
20/04/2026Educational
ការថែទាំសុខភាពមាតា
• បន្តតាមដានការកន្ត្រាក់រួមទៅវិញរបស់ស្បូន
• ពិនិត្យស្នាមវះកាត់ ឬ ស្នាមដេរទ្វារមាស
• សញ្ញាជីវិត
• ស្លេកស្លាំង
• បន្តប្រើវីតាមីន និងជាតិដែក
• ចំនីអាហារមានជីវជាតិគ្រប់គ្រាន់
• បរិភោគទឹកឱ្យបានច្រើន
• លើកទឹកចិត្តម្តាយក្រោយពេលសម្រាល ដើម្បីជៀសវាងការបាក់ទឹកចិត្ត
• ចាប់ផ្តើមបំបៅទារកនៅម៉ោងដំបូង ដោយទឹកដោះម្តាយ និងលើកទឹកចិត្តការបំបៅដោយទឹកដោះម្តាយតែមួយគត់ យ៉ាងតិច ៦ខែ
សញ្ញាគ្រោះថ្នាក់សម្រាប់មាតា
• ធ្លាក់ឈាមច្រើនតាមទ្វារមាស
• ឈឺ និងចុកក្នុងពោះខ្លាំង
• ធ្លាក់ស ធុំក្លិន
• ក្តៅខ្លួន លើស ៣៨អង្សារ
• ឈឺក្បាល ស្រវាំងភ្នែក
• ចុកទ្រូង ឬ ពិបាកដកដង្ហើម
• ចុក ឬ ហើមកំភួនជើង
ការថែទាំទារកក្រោយសម្រាល
• ពន្យារពេលការកាត់ទងសុករយៈពេលពី ១ ទៅ ៣នាទី
• ដាក់ទារកនៅលើទ្រូងម្តាយ
• បំបៅដោយទឹកដោះម្តាយនៅក្នុងម៉ោងដំបូង
• ដាក់ទារកឱ្យមានកម្ដៅគ្រប់គ្រាន់
• ចាក់វ៉ាក់សាំងការពារជំងឺរបេង និងរលាកថ្លើមបេ ក្រោយសម្រាល
សញ្ញាគ្រោះថ្នាក់សម្រាប់ទារក
• សន្លឹម
• ចង្វាក់ដង្ហើមញាប់ (>60/min)
• ក្តៅខ្លួន ឬ ចុះកម្ដៅ
• មិនសូវបៅ
• ប្រកាច់
• ចេញលឿងក្នុង ២៤ម៉ោងដំបូង
ការពិនិត្យ និងការពិគ្រោះក្រោយសម្រាល
• ២៤ម៉ោងក្រោយការសម្រាល
• ថ្ងៃទី៣ នៃការសម្រាល
• ចន្លោះថ្ងៃទី៧ ទៅថ្ងៃទី១៤ ក្រោយសម្រាល
• ពិនិត្យ មួយខែកន្លះក្រោយសម្រាល
