កិច្ចប្រជុំស្តីពីការបង្ហាញពីវឌ្ឍនភាពនៃដំណើរការបំពេញការទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យរបស់មន្ទីរពេទ្យព្រះអង្គឌួង
នាថ្ងៃសុក្រ ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមន្ទីរពេទ្យព្រះអង្គឌួង លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពី៖
– ការបង្ហាញពីវឌ្ឍនភាពនៃដំណើរការបំពេញការទទួលស្គាល់គុណភាពសេវាមន្ទីរពេទ្យរបស់មន្ទីរពេទ្យព្រះអង្គឌួង និងការផ្សព្វផ្សាយពីគោលនយោបាយ និងនិតីវិធីថ្មីៗ ដែលមន្ទីរពេទ្យបានចងក្រងឡើង ជូនដល់នាយករង នាយិការង ប្រធាន-អនុប្រធានការិយាល័យ ប្រធាន-អនុប្រធានផ្នែក ប្រធានយូនីត នាយសាល-នាយសាលរងគ្រប់ផ្នែកទាំងអស់ឱ្យបានយល់ដឹង និងអនុវត្តតាម វេលាម៉ោង ៧.៣០នាទីព្រឹក។
– ការពង្រឹងបន្ថែមពីការស្វាគមន៍ ការធ្វើបដិសណ្ឋារកិច្ច និងពិធីការផ្សេងៗ ដល់បុគ្គលិកដែលជាអ្នកទទួលស្វាគមន៍ភ្ញៀវ ដើម្បីផ្តល់ភាពងាយស្រួល និងភាពកក់ក្តៅដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យ នៅវេលាម៉ោង ៨.៣០នាទីព្រឹក៕

