វគ្គបណ្តុះបណ្តាលបន្តស្តីពីការប្រាស្រ័យទាក់ទងក្នុងវិស័យសុខាភិបាល និងការថែទាំដើម្បីលើកកម្ពស់សុខភាពមាតានិងទារក មុននិងក្រោយសម្រាល
23/02/2026វគ្គបណ្តុះបណ្តាល
នារសៀលថ្ងៃពុធ ២កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ផ្នែកថែទាំនៃមន្ទីរពេទ្យព្រះអង្គឌួង បានរៀបចំ “ការប្រាស្រ័យទាក់ទងក្នុងវិស័យសុខាភិបាល និងការថែទាំដើម្បីលើកកម្ពស់សុខភាពមាតានិងទារក មុននិងក្រោយសម្រាល” ជូនដល់មន្ត្រីរាជការ និងបុគ្គលិកដែលជាគិលានុបដ្ឋាក-យិកា និងឆ្មបនៃមន្ទីរពេទ្យព្រះអង្គឌួង ដោយមានការចូលរួមបើកវគ្គបណ្តុះបណ្តាលពីលោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង។ ជាមួយគ្នានោះផងដែរ មន្ត្រីរាជការ និងបុគ្គលិកដែលជាគិលានុបដ្ឋាក-យិកា និងឆ្មប នៃមន្ទីរពេទ្យបង្អែក ទាំង ៣ ដែលជាមន្ទីរពេទ្យសម្ព័ន្ធមេត្រីភាព និងមន្ទីរពេទ្យបង្អែកស្រុក នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលមួយចំនួនទៀត បានចូលរួមវគ្គបណ្តុះបណ្តាលនេះ តាមប្រព័ន្ធវីដេអូសន្និសីទ(Zoom)៕

