
នៅថ្ងៃសៅរ៍ ៦កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រអង្គឌួង រួមជាមួយលោក បាក់ តូក្យូ នាយកប្រចាំប្រទេស នៃមូលនិធិហ្វ្រេដហូឡូកម្ពុជា (The Fred Hollow Foundation) បានចុះត្រួតពិនិត្យទីតាំងនៅតាមមន្ទីរពេទ្យបង្អែក ចំនួន ៥ ដើម្បីរៀបចំបន្ទប់ពិនិត្យនិងពិគ្រោះជំងឺភ្នែកបឋម និងបំពាក់ឧបករណ៍ ពិនិត្យភ្នែក និងសរសៃបាតភ្នែក។ មន្ទីរពេទ្យបង្អែកទាំង ៥នោះមានដូចជា៖
– មន្ទីរពេទ្យខេត្តកែប នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកែប
– មន្ទីរពេទ្យបង្អែកកំពង់ត្រាច នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត
– មន្ទីរពេទ្យបង្អែកឈូក នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពត
– មន្ទីរពេទ្យបង្អែកអង្គរការ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ
– មន្ទីរពេទ្យបង្អែកកោះអណ្តែត នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ។
កម្មវិធីនេះគាំទ្រទ្រង់មូលនិធិ ដោយមូលនិធិហ្វ្រេដហូឡូកម្ពុជា (The Fred Hollow Foundation) ហើយជាកម្មវិធីពង្រឹងសេវាសុខភាពភ្នែក តាមរយៈកម្មវិធីបណ្តុះបណ្តាលចំណេះដឹងមូលដ្ឋានផ្នែកជំងឺភ្នែក សម្រាប់វេជ្ជបណ្ឌិតទូទៅ រួមមាន ៖
– សមត្ថភាពក្នុងការផ្តល់សេវាថែទាំភ្នែកបឋម
– លើកកម្ពស់ការរកឃើញ ការព្យាបាល និងការគ្រប់គ្រងជំងឺភ្នែកទូទៅ និងជំងឺភ្នែកស្រាលៗ ឱ្យបានទាន់ពេលវេលា ជាពិសេស ពិនិត្យបាតភ្នែកសម្រាប់អ្នកជំងឺទឹកនោម
– ប្រព័ន្ធបញ្ជូនអ្នកជំងឺ សម្រាប់អ្នកជំងឺដែលត្រូវការការថែទាំភ្នែកកម្រិតខ្ពស់ ឬជំនាញពិសេស៕