ផ្នែកជំងឺសួត

ផ្នែកជំងឺសួត (Pulmonology Department)

ផ្នែកជំងឺសួត (Pulmonology Department) នៃមន្ទីរពេទ្យព្រះអង្គឌួង មានតួនាទីបំរើសេវាវេជ្ជសាស្ត្រ រួមមាន សេវាពិគ្រោះជំងឺក្រៅ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺផ្លូវដង្ហើមគ្រប់ប្រភេទដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។

សេវាកម្មបច្ចេកទេសសំខាន់ៗរួមមាន៖
  • ការឆ្លុះទងសួត​ (Bronchoscopy)
    • ប្រើប្រាស់ដើម្បីពិនិត្យមើល និងកំណត់រោគវិនិច្ឆ័យដោយជាក់លាក់ និងច្បាស់លាស់ទាក់ទងនឹងជំងឺសួត និងប្រព័ន្ធផ្លូវដង្ហើម (ដូចជា ជំងឺរលាកសួតដោយមេរោគរបេង និង មេរោគផ្សេងៗ) ការរុករកជំងឺមហារីក ឬយកសំណាក និងយកវត្ថុ (foreign body) ចេញ ពីទងសួត។
  • ការវាស់មុខងារផ្លូវដង្ហើម (Spirometry)
    • វាយតម្លៃសមត្ថភាពខ្យល់ ចេញ-ចូល សួត ដើម្បីកំណត់រោគវិនិច្ឆ័យជំងឺហឺត (Asthma) ឬជំងឺសួតរ៉ាំរ៉ៃ (COPD) និងជំងឺដែលធ្វើឱ្យមានការត្បៀតទងសួត ឬថយចុះសមត្ថភាពផ្លូវដង្ហើម វាយតម្លៃសមត្ថភាពផ្លូវដង្ហើមមុនពេលវះកាត់។
  • ការបូមទឹកចេញពីស្រោមសួត (Pleural Puncture)
    • ដើម្បីជំនួយក្នុងការព្យាបាលរកមូលហេតុដែលនាំឱ្យមានទឹកដក់ស្រោមសួតដោយយកទឹកទៅវិភាគ និងជួយឱ្យអ្នកជំងឺដកដង្ហើមបានស្រួល។
  • ការដាក់បំពង់បង្ហូរតូច (Pigtail Drainage)
    • សម្រាប់បង្ហូរទឹក ឬខ្ទុះចេញពីស្រោមសួតក្នុងរយៈពេលវែងជាងការបូមទឹកស្រោមសួត ធម្មតា។
  • ការច្រិបស្រោមសួត (Pleural biopsy)
    • ជាបច្ចេកទេសដ៏សំខាន់មួយដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃជំងឺ ដូចជាមហារីក​ស្រោមសួត (Primary​or​Metastatic) ឬជំងឺរបេងស្រោមសួតនៅពេលដែលការបូមទឹកសួតធម្មតាមិនអាចផ្តល់ចម្លើយច្បាស់លាស់ (Pleural Fluid Analysis) បង្ហាញលទ្ធផលអវិជ្ជមានតែសួតនៅតែមានបញ្ហា។
សេវាពិគ្រោះអ្នកជំងឺក្រៅ (OPD Services)
  • ផ្ដោតលើការពិគ្រោះ និងការតាមដានជំងឺរ៉ាំរ៉ៃដែលមិនស្ថិតក្នុងស្ថានភាពអាសន្ន
  • ទទួលពិគ្រោះជំងឺដោយការធ្វើតេស្តឈាម ថតកាំរស្មីអ៊ិច ​(Xray) ឬ CT-scan និងការវាស់ មុខងារផ្លូវដង្ហើម
  • ការគ្រប់គ្រងការព្យាបាលជំងឺសួតរ៉ាំរ៉ៃ
  • ការអប់រំអំពីការឈប់ជក់បារី និងការប្រើប្រាស់ឧបករណ៍ថ្នាំបាញ់សួតឱ្យបានត្រឹមត្រូវ
សេវាអ្នកជំងឺសំរាកពេទ្យ ( IPD Services )
  • សម្រាប់អ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរ ឬត្រូវការអន្តរាគមន៍បច្ចេកទេសស៊ីជម្រៅ
គ្រូពេទ្យជំងឺសួតនិងផ្លូវដង្ហើម

វេជ្ជ.ឯកទេស វុឌ្ឍី ចន្ទរង្សី

វេជ្ជ.ឯកទេស​ ផន បូរី

វេជ្ជ.ឯកទេស ពុត ម៉េងស្រូយ

វេជ្ជ.ឯកទេស តាន់ សុខសាន