ផ្នែកជំងឺតម្រងនោម

ផ្នែកជំងឺតម្រងនោម (Nephrology Unit)

ផ្នែកជំងឺតម្រងនោម ផ្តល់សេវាពិនិត្យ វិនិច្ឆ័យ ព្យាបាល និងតាមដានជំងឺដែលពាក់ព័ន្ធនឹង​ជំងឺតម្រ​ងនោម និងជំងឺរ៉ាំរ៉ៃផ្សេងៗសម្រាប់អ្នកជំងឺពេញវ័យ។ ក្រុមគ្រូពេទ្យ​ឯកទេស​តម្រងនោមរបស់យើងខ្ញុំ សុទ្ធ​តែ​បានបញ្ចប់ការសិក្សាវេជ្ជសាស្ត្រនៅស្ថាប័នវេជ្ជសាស្ត្រជាតិកម្ពុជា ហើយបានបន្តទទួល​ការបណ្តុះ​បណ្តាល និងពង្រឹងសមត្ថភាពវិជ្ជាជីវៈទាំងក្នុង និងក្រៅប្រទេស ដូចជា ប្រទេសបារាំង និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រអន្តរជាតិផ្សេងៗ។ ការបណ្តុះបណ្តាលទាំងនេះ បានជួយពង្រឹងជំនាញក្នុង​ការវិនិច្ឆ័យ ការព្យាបាល និងការប្រើប្រាស់បច្ចេកទេសទំនើប ដើម្បីផ្តល់សេវាសុខាភិបាល​ប្រកបដោយគុណភាព សុវត្ថិភាព ។​ យើងខ្ញុំមានឯកទេសផ្តោត​លើការព្យាបាលជំងឺទាក់ទង​នឹងតម្រង​នោម​ដូចជា ជំងឺខ្សោយតម្រងនោមស្រួចស្រាវ (Acute kidney injury) ជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ (Chronic kidney disease) ជំងឺទឹកនោមប្រៃ (Nephrotic syndrome)​ ជំងឺរលាកផ្លូវបង្ហួរនោម (Urinary tract infection)  ជំងឺនោមញឹកទាក់ទងនឹងការបញ្ជារប្លោកនោម (Overeactive bladder) ការលាង​ឈាម (Dialysis) ជំងឺទាក់ទងនឹងប្រព័ន្ធភាពសាំ ជំងឺរ៉ាំរ៉ៃ និងកម្ររ (Autoimmune disease) ។ល។

សេវាសំខាន់ៗ៖
  • ពិនិត្យ វិនិច្ឆ័យ និងព្យាបាលជំងឺខ្សោយតម្រងនោមស្រួចស្រាវ (Acute kidney injury) < ៣ ខែ ដោយមានប្រសិទ្ធភាព និងទាន់ពេលវេលាដើម្បីការពារការវិវត្តទៅរកការខ្សោយ​តម្រងនោមរ៉ាំរ៉ៃ
  • ពិនិត្យ វិនិច្ឆ័យ និងព្យាបាលជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ (Chronic kidney disease) > ៣ ខែ ទប់ស្កាត់ការវិវត្តឆាប់រហ័សឈានទៅដល់ការចាប់ផ្ដើមលាងឈាម
  • ព្យាបាល ពិនិត្យ និងវិនិច្ឆ័យជំងឺទឹកនោមប្រៃ (Nephrotic syndrome) រុករកមូលហេតុ និងព្យាបាលអោយមានប្រសិទ្ធភាព
  • ព្យាបាល និងថែទាំអ្នកជំងឺជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃឈានដល់ការលាងឈាម (Dialysis) និងក្រោយការលាងឈាម
  • ពិនិត្យ វិនិច្ឆ័យ និងព្យាបាលជំងឺទាក់ទងនឹងប្រព័ន្ធភាពសាំ ជំងឺរ៉ាំរ៉ៃ និងកម្ររ (Autoimmune disease) ។
គ្រូពេទ្យឯកទេសតម្រងនោម
វេជ្ជ.ឯកទេស វឿន សុក្រដែន