ផ្នែកជំងឺក្រពេញអរម៉ូន និងទឹកនោមផ្អែមផ្តល់សេវាពិនិត្យ វិនិច្ឆ័យ ព្យាបាល និងតាមដានជំងឺដែលពាក់ព័ន្ធនឹងក្រពេញអ័រម៉ូន ជំងឺទឹកនោមផ្អែម និងជំងឺមេតាបូលិចផ្សេងៗ សម្រាប់អ្នកជំងឺពេញវ័យ។ ក្រុមគ្រូពេទ្យឯកទេសផ្នែកក្រពេញអរម៉ូន និងទឹកនោមផ្អែម សុទ្ធ តែបានបញ្ចប់ការសិក្សាវេជ្ជសាស្ត្រនៅក្នុង និងក្រៅប្រទេសដូចជា ប្រទេសបារាំង សាធារណរដ្ឋកូរ៉េ តៃវ៉ាន់ និងការបណ្តុះបណ្តាលអន្តរជាតិផ្សេងៗ។ ផ្នែកជំងឺក្រពេញអរម៉ូន មានឯកទេសពិសេស លើជំងឺក្រពេញទីរ៉ូអ៊ីត (Thyroid disorders) ជំងឺទឹកនោមផ្អែម (Diabetes mellitus) ជំងឺក្រពេញលើតម្រងនោម (Adrenal disorders) ជំងឺក្រពេញភីទូអ៊ីត (Pituitary disorders) ជំងឺកាល់ស្យូម និងឆ្អឹង (Calcium and metabolic bone disorders) ភាពធាត់ (Obesity) និងជំងឺអ័រម៉ូនផ្សេងៗ។ ជាមួយគ្នានេះផងដែរ យើងខ្ញុំក៏ផ្តល់សេវាវិនិច្ឆ័យ និងអន្តរាគមន៍ពាក់ព័ន្ធនឹងដុំពកក្រពេញទីរ៉ូអ៊ីត និងដុំសាច់នៅតំបន់ក ដោយប្រើបច្ចេកទេសសមស្រប និងមិនវះកាត់សម្រាប់ករណីដែលមានដុំសាច់ក្រពេញដែលសង្គត់ពិបាកលេបអាហារឬប៉ះពាល់សម្រស់។ ក្រៅពីការពិនិត្យព្យាបាលទូទៅ ផ្នែកជំងឺអង់ដូគ្រីន និងទឹកនោមផ្អែម ក៏ផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់ជំងឺទឹកនោមផ្អែម ដូចជា Continuous Glucose Monitoring (CGM) ការព្យាបាលដោយអាំស៊ុយលីនសមស្របទៅតាមជំងឺ ព្រមទាំងការសហការជាមួយផ្នែកពាក់ព័ន្ធផ្សេងៗ ដូចជា វះកាត់ រូបភាពវេជ្ជសាស្ត្រ មន្ទីរពិសោធន៍ និងផ្នែកឯកទេសផ្សេងទៀត ដើម្បីធានាឱ្យមានការថែទាំអ្នកជំងឺប្រកបដោយប្រសិទ្ធភាព។





