សេវាផ្នែកសើស្បែកនៅមន្ទីរពេទ្យព្រះអង្គឌួង គឺជាផ្នែកមួយនៃមន្ទីរពេទ្យជាតិ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល។ ផ្នែកនេះមានផ្តល់សេវា ពិនិត្យ ធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងបង្ការ ជំងឺស្បែកទូទៅ និងកាមរោគ។ អ្នកជំងឺទទួលបាននូវការព្យាបាលដោយក្រុមគ្រូពេទ្យជំនាញដែលទទួការបណ្តុះបណ្តាលនៅក្នុងស្រុកនិងក្រៅ
ប្រទេស ដោយប្រើប្រាស់ចំណេះជំនាញ បច្ចេកទេសវេជ្ជសាស្រ្តទំនើប ដោយគោរពតាមគោលការណ៌ណែនាំ វេជ្ជសាស្រ្តជាតិ និងក្រមសីលធម៌ វិជ្ជាជីវះ ដើម្បីធានាអោយអ្នកជំងឺទទួលបានការថែទាំប្រកបដោយគុណភាពខ្ពស់ និងសុវត្ថិភាព។





